ការពិតត្រូវលាតត្រដាង! ឯកសារសម្ងាត់សេអ៊ីអាបង្ហាញថា កោះត្រល់ជាកម្មសិទ្ធរបស់ខ្មែរនៅឡើយ ក្នុងសម័យ លោក លន់ នល់…យោងតាមឯកសាមួយចំនួនដែលជារបស់អង្គភាពពិសេស CIA សហរដ្ឋអាមេរិក AirGram លេខ CIA-RDP08 ផែនទីមួយចំនួនវាជាភស្តុតាងយ៉ាងសំខាន់ដែលបានឆ្លុះបញ្ចាំងកាន់តែច្បាស់សម្រាប់ដាស់ស្មារតីយុវជនជំនាន់អាចរៀនសូត្រ និងពិចារណាបានថា ជារបស់ខ្មែរនៅឡើយក្នុងកំឡុងសម័យគ្រប់គ្រងរបស់លោកលន់នុល។ ក្រោមក្រិត្យលេខ៤៣៩ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ ១៩៧២ របស់លោក លន់ នុល ស្ដីពីតំបន់សមុទ្រកម្ពុជា រួមទាំងកោះត្រល់ផងដែរ ជាពិសេសគឺឯកសា បង្ហាញពី និយាមការ ១/១.០៩៦០០០ដែលទទួលស្គាល់ដោយរដ្ឋបាលបារាំង ។

សូមបញ្ជាក់ថា ថ្ងៃទី៣០ ខែធ្នូរ ឆ្នាំ១៩៥៧ ក្នុងសិទ្ធស្ដីពីការកំណត់ដែនខ្ពង់រាបបាតសមុទ្រ ព្រះករុណា នរោត្តម សុរាម្រិត កម្ពុជារក្សាសិទ្ធប្រវត្តិសាស្ត្រខ្លួនលើកោះត្រល់ «យោងតាមមាត្រា៦នៃក្រិត្យ ។ នៅឆ្នាំ ១៩៦៣ សៀវភៅភូមិសាស្ត្រប្រទេសកម្ពុជា បោះពុម្ភដោយលោកសាស្ត្រាចារ្យបណ្ឌិត តាន់គឹមហួន បានបញ្ជាក់ថា កោះត្រល់ជារបស់ខ្មែរពិតប្រាកដ ។១៩៦៩ ក្នុងបញ្ជីផ្លូវការរបស់ក្រសួងឧស្សាហកម្មរ៉ែ បានបញ្ជាក់ថា កោះត្រល់ ឋិតក្នុងបញ្ជីផ្លូវការនៃកោះរបស់ខ្មែរ ផ្សាយដោយទីស្ដីការក្រសួងឧស្សាហកម្មរ៉ែ និងឋាមពល ឋិតនៅលេខ៦១ នៃចំណោមកោះធំទាំង៦៤។ នៅឆ្នាំ ១៩៧២ លោកលន់នុល បានប្រកាសបញ្ជាក់សារជាថ្មីនៅពេលដែលក្រុមអ្នកវិនិយោគប្រេងចង់មកវិនិយោគនៅកោះត្រល់ ដោយត្រូវសុំច្បាប់ពីកម្ពុជា។

បើយើងមើលតាមច្បាប់អន្តរជាតិវិញកោះត្រល់ជារបស់ខ្មែរ ច្បាប់ស្ដីពីសិទ្ធរបស់ឆ្នេនៃប្រទេសនិមួយៗធ្វើឡើដោយអង្គកាសហប្រជាជាតិ តាំងពីខែ កុម្ភៈ រហូតដល់ខែ មេសា ១៩៥៨ ។ យោងតាមអនុសញ្ញាអន្តរជាតិវិញ កោះត្រល់ឋិតចំពីមុខឆ្នេកែបខេត្តកំពតតែ១៥គីឡូមែត្រតែប៉ុណ្ណោះ ដូចនេះវាជារបស់ខ្មែរហេីយ ព្រោះជាដីដែនគោកកម្ពុជាដុះបន្តទៅសមុទ្រ។ តែគួរអោយសោកស្ដាយដែលកោះត្រល់បាត់បង់ កាលពីឆ្នាំ១៩៨២ សម័យរដ្ឋកម្ពុជា «គ្រប់គ្រងដោយវៀតណាម» នឹងបាត់បង់មែនទែននៅក្នុងឆ្នាំ២០០៥ ដោយសន្ធិសញ្ញាបំពេញបន្ថែម ។
បច្ចុប្បន្នកោះត្រល់ត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាមទាំងស្រុង ដែលអភិវឌ្ឍន៍យ៉ាងល្អក្រៃលែង និងផ្ដល់ចំណូលដល់ប្រទេសវៀតណាមក្នុងមួយឆ្នាំខ្ទង់៦០លានដុល្លាយ៉ាងតិច៕
ទស្សនាវីដេអូទីនេះ
ប្រភព៖
https://www.livenews168.com/archives/6331?fbclid=IwAR1b6lLCNkqrYJzLvEsNRlcqV2B71ec7aIHKWh98AHCKNNPfGxzqm__aEQc
0 Comments